Please note: you can return to the English version of this blog post, by clicking here.
ទីក្រុង Seattle (ថ្ងៃទី 9 ខែមិថុនា ឆ្នាំ 2022) – នាយកដ្ឋានដឹកជញ្ជូនទីក្រុង Seattle (SDOT) បានប្រកាសនៅថ្ងៃនេះថា ស្ពាន West Seattle គ្រោងនឹងបើកឡើងវិញភ្លាមៗនៅសប្តាហ៍នៃថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2022។
ការរំខានដែលបណ្តាលមកពីអ្នកធ្វើការបេតុងតាមតំបន់បានធ្វើកូដកម្ម ដែលជះឥទ្ធិពលជាបន្តបន្ទាប់ទៅលើកាលវិភាគគម្រោង។ អ្នកម៉ៅការសំណង់របស់ អេសឌីអូធី ដើមឡើយគ្រោងនឹងចាប់ផ្តើមចាក់បេតុងនៅដើមឆ្នាំ ប៉ុន្តែចុងក្រោយត្រូវរង់ចាំរហូតដល់ពាក់កណ្តាលខែមេសា ទើបចាប់ផ្តើមចាក់បេតុងរចនាសម្ព័ន្ធ ដែលជាកត្តាចាំបាច់ក្នុងការពង្រឹងស្ពាន។ ការផ្លាស់ប្តូរកាលវិភាគដែលបានប្រកាសនៅថ្ងៃនេះគឺមានរយះពេលស្មើនឹងពេលវេលាបន្ថែមដែលចំណាយពេលរង់ចាំបេតុងមកដល់។
ក្នុងអំឡុងពេលអ្នកធ្វើការបេតុងធ្វើកូដកម្ម ជាក់ស្តែងអេសឌីអូធី បានកែសម្រួលលំដាប់នៃសកម្មភាពការងារ ដើម្បីកាត់បន្ថយការពន្យារពេល និងរក្សាគម្រោងឆ្ពោះទៅមុខតាមមធ្យោបាយផ្សេងៗទៀត។ ក្រុមការងារទាំងអស់មិនដែលឈប់ធ្វើការដើម្បីជួសជុល និងពង្រឹងស្ពាននោះទេ ហើយបានបន្តធ្វើការលើការចាក់ សារធាតិអ៊ីផិកស៊ី និងការរុំសរសៃកាបូន ក្នុងអំឡុងពេលដែលរង់ចាំបេតុង។
រចនាសម្ព័ន្ធឯកទេសរបស់បេតុងគឺជាផ្នែកសំខាន់នៃផែនការពង្រឹងស្ពាន។ ក្រុមការងារទាំងអស់បានបញ្ចប់ការចាក់បេតុងលើរចនាសម្ព័ន្ធនៅថ្ងៃទី 26 ខែឧសភា ឆ្នាំ 2022 ហើយត្រូវចំណាយពេល 28 ថ្ងៃដើម្បីឱ្យបេតុងរឹងពេញលេញ និងរឹងមាំគ្រប់គ្រាន់ដើម្បីផ្ទុកកម្លាំង 20 លានផោនដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងប្រព័ន្ធបង្កើនការរឹតបន្ទឹងថ្មី។ បច្ចុប្បន្នក្រុមការងារកំពុងដំណើរការដំឡើងទុយោ និងខ្សែដែកកាត់តាមប្លុកបេតុង ប៉ុន្តែត្រូវរង់ចាំឱ្យបេតុងបញ្ចប់ការធ្វើឲ្យរឹងជាមុនសិន ទើបអាចរឹតបន្តឹងខ្សែទាំងនេះ ដើម្បីពង្រឹងស្ពាន និងទប់ស្កាត់ការប្រេះស្រាំនាពេលអនាគត។
ចាប់តាំងពីការចាក់បេតុងរចនាសម្ព័ន្ធចុងក្រោយត្រូវបានបញ្ចប់ អេសឌីអូធី បានធ្វើការជាមួយអ្នកម៉ៅការសំណង់ដើម្បីបញ្ចប់លំដាប់នៃការងារដែលនៅសល់។ អេសឌីអូធី នឹងបន្តទទួលខុសត្រូវលើអ្នកម៉ៅការសំណង់របស់ខ្លួន ដើម្បីបំពេញតាមពេលវេលាដែលបានកំណត់ថ្មីៗរបស់ពួកគេ។
ការជួសជុលដែលនៅសេសសល់សម្រាប់ការបញ្ចប់គម្រោងទាមទារឱ្យមានការងារលំបាក និងស្មុគស្មាញ។ អេសឌីអូធី បានចេញផ្សាយកាលវិភាគបណ្តោះអាសន្នមួយនៅថ្ងៃនេះ ដើម្បីផលប្រយោជន៍នៃតម្លាភាព ហើយបានសង្កត់ធ្ងន់ថាគម្រោងនៃមាត្រដ្ឋាននេះអាចនៅតែជួបប្រទះបញ្ហាប្រឈមដែលមិនបានមើលឃើញទុកជាមុនបន្ថែមទៀតនៅខាងក្រៅការគ្រប់គ្រងរបស់អ្នកគ្រប់គ្រងទីក្រុង។ អេសឌីអូធី នឹងបន្តផ្តល់ពត័មានថ្មីៗ អំពីការសាងសង់ដែលកំពុងបន្ត ហើយជូនដំណឹងដល់សាធារណជន ប្រសិនបើកាលវិភាគផ្លាស់ប្តូរ។
ស្ពាននេះត្រូវបានបិទនៅឆ្នាំ 2020 នៅពេលដែលអ្នកត្រួតពិនិត្យស្ពានបានឃើញស្នាមប្រេះកើនឡើងយ៉ាងឆាប់រហ័សលើរចនាសម្ព័ន្ធដែលមានអាយុ 40 ឆ្នាំដែលភ្ជាប់ទីក្រុងវ៉េសស៊ីអាថូល ទៅកាន់កន្លែងផ្សេងៗទៀតរបស់ទីក្រុងឌូវ៉ាមីស។ អេសឌីអូធី បានបញ្ចប់ការជួសជុលបន្ទាន់ក្នុងឆ្នាំ 2020 ដើម្បីការពារការប្រេះស្រាំបន្ថែមទៀត និងរក្សាសុវត្ថិភាពសាធារណៈ។ នៅឆ្នាំ 2021 អេសឌីអូធី បានរចនា និងចាប់ផ្តើមការជួសជុលចុងក្រោយ ដើម្បីពង្រឹងស្ពានដើម្បីទប់ទល់នឹងទម្ងន់ និងភាពតានតឹងនៃចរាចរណ៍ប្រចាំថ្ងៃដោយសុវត្ថិភាព។
ការជួសជុលចុងក្រោយលើស្ពានរួមមាននីតិវិធីជួសជុលសំខាន់ៗចំនួនបី៖ ការចាក់ សារធាតុអ៊ីផុកស៊ី ដើម្បីបំពេញស្នាមប្រេះទាំងឡាយ ការរុំកាបូនដើម្បីបន្ថែមភាពរឹងមាំ និងការរឹតបន្ទឹងភាពតានតឹងជាមួយនឹងខ្សែដែកដើម្បីបង្ហាប់បេតុង។ រួមគ្នា វិធីសាស្រ្តទាំងនេះនឹងស្តាររចនាសម្ព័ន្ធទាំងមូលឡើងវិញ ទប់ស្កាត់ការប្រេះស្រាំនាពេលអនាគត និងជួយរក្សាសុវត្ថិភាពស្ពានសម្រាប់រាប់ទសវត្សរ៍ច្រើនទៀតនាពេលខាងមុខ។
តាមរយះដំណើរការជួសជុលនេះ អេសឌីអូធី បានដាក់សហគមន៍ វ៉េសស៊ីអាថូល សោសផាក និង ជចថោន ជាអាទិភាពចម្បង ក្នុងការធ្វើផែនការ និងការផ្សព្វផ្សាយ។ បុគ្គលិកបានធ្វើការដើម្បីពន្លឿនការជួសជុលស្ពានទៅកាន់ វ៉េសស៊ីអាថូល ធ្វើឱ្យចរាចរណ៍ស្ងប់ស្ងាត់ និងធ្វើឱ្យផ្លូវសង្កាត់មានសុវត្ថិភាពជាងមុននៅក្នុង ហាយឡេនផាក និង ឌូវ៉ាមីសវ៉ាលី ដែលជាកន្លែងចរាចរណ៍ផ្លូវជំនួសស្ពានដែលឆ្លងកាត់សហគមន៍ និងសង្កាត់ពាណិជ្ជកម្មទាំងអស់។
បន្ទាប់ពីបញ្ចប់ការរឹតបន្ទឹងហើយ ក្រុមការងារនឹងបញ្ចប់ជុំចុងក្រោយនៃការចាក់សារធាតុអ៊ីផកស៊ីក្នុងកន្លែងប្រេះស្រាំ និងការរុំសរសៃរកាបូន។ ពួកគេក៏នឹងបញ្ចប់ការងារផ្សេងទៀតផងដែរ ដើម្បីរៀបចំស្ពានសម្រាប់បើកឲ្យធ្វើចរាចរណ៍ឡើងវិញ។ ការងារនេះរួមមានការជំនួសការពង្រីកការតភ្ជាប់ ការស្តារផ្លូវឡើងវិញដោយបិទគំរបលូរ ដោយដាក់ជំនួសវិញនៅស្លាកសញ្ញាទាំងឡាយនៅតាមដងផ្លូវ ការជំនួសបន្ទះបេតុងនៅភាគខាងកើតនៃផ្លូវ 35th អេវ៉ានូ សោសវ៉េស ការដំឡើងការចាក់បេតុងនៅលើផ្លូវហ្វនលើរយ អេចស្រ្ផេសវ៉េ និងការដកផ្លូវវាងទាំងឡាយ និងការកែតម្រូវស្លាកសញ្ញាចរាចរណ៍ទាំងឡាយនៅ វ៉េសស៊ីអាថូល។