ស្ពានកាន់តែរឹងមាំជាងមុន និងមានសុវត្ថិភាពជាងមុន ត្រឡប់ទៅបណ្តាញដឹកជញ្ជូនទីក្រុងស៊ីអាថូលវិញ។
Please note: to return to the English version of this blog post, you can click here.
ទីក្រុងស៊ីអាថូល- ស្ពានវ៉េស ស៊ីអាថូលបានបើកដំណើរការឡើងវិញនៅថ្ងៃនេះ បន្ទាប់ពីបិទ និងជួសជុលរយៈពេល 2 ឆ្នាំកន្លះ ដែលដឹកនាំដោយនាយកដ្ឋានដឹកជញ្ជូនទីក្រុងស៊ីអាថូល (SDOT)។ SDOTអេសឌីអូធី បានដំណើរការពេញមួយយប់ជាមួយនឹងការរុះរើរបាំងនៅផ្លូវជម្រាលនៅវ៉េស ស៊ីអាថូល និង SoDoស៊ូដូ ដោយអនុញ្ញាតឱ្យមនុស្សបើកបរ និងជិះរថយន្តក្រុងត្រឡប់ទៅស្ពានវិញ។
SDOTអេសឌីអូធី ក៏បានបញ្ចប់ការរឹតបន្តឹងដែលត្រូវគ្នានៅលើស្ពាន ស្ពកខេន ស្រ្ទីត ស្វីង (ស្ពានទាប)។ ប្រព័ន្ធកាមេរ៉ាស្វ័យប្រវត្តិដែលអនុវត្តការរឹតបន្តឹងទាំងនេះត្រូវបានបិទនៅម៉ោង 9 យប់។ ម្សិលមិញ។
មន្ត្រីជាប់ឆ្នោត និងឥស្សរជនផ្សេងទៀតបានប្រមូលផ្តុំគ្នានៅក្នុងសន្និសិទ្ធសារព័ត៌មានមួយនៅថ្ងៃសុក្រ ទី 16 ខែកញ្ញា ដើម្បីសម្តែងការដឹងគុណចំពោះការតស៊ូ និងការអត់ធ្មត់របស់មនុស្សរាប់ពាន់នាក់ដែលរស់នៅក្នុង និងជុំវិញទីក្រុងវ៉េស ស៊ីអាថូល។ វីដេអូនៃព្រឹត្តិការណ៍នេះមាននៅលើប្រព័ន្ធផ្សព្វផ្សាយវ៉េស ស៊ីអាថូល។
វេនផ្លូវឡានក្រុងណាញឃីងខោនទ្រី មេត្រូ ប្ដូរទៅប្រើប្រាស់ស្ពានវ៉េស ស៊ីអាថូលវិញ ៖ ផ្លូវ 21/21X, 50, 55, 56, 57, 120, 125, និងរ៉េភីតរាយ ស៊ីឡាញ RapidRide C Line ។ Metroមេត្រូ រំពឹងថាការប្រើប្រាស់ស្ពានអាកាស ដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើរ និងបង្កើនភាពជឿជាក់សម្រាប់អ្នកជិះរវាង វ៉េស ស៊ីអាថូល និងទីប្រជុំជនស៊ីអាថូល។
ការជួសជុលស្ពានវ៉េស ស៊ីអាថូល រួមមានខ្សែដែកប្រវែងជិត 60 ម៉ាយដើម្បីរឹតបន្ទឹងបង្កើតជាគ្រឹះថ្មីសម្រាប់ស្ពាន។ ខ្សែនីមួយៗត្រូវបានបោះយុថ្កាចូលទៅក្នុងប្លុកបេតុងឯកទេសថ្មីដែលត្បាញចូលទៅក្នុងស្ពាន និងអាចផ្ទុកកម្លាំងបានច្រើនជាង 20 លានផោន។ ប្រព័ន្ធរឹតបន្តឹង ថ្មីនេះដំណើរការស្របជាមួយនឹងការជួសជុលផ្សេងៗទៀតទៅលើស្ពាន រួមទាំងបណ្តាញដ៏ធំទូលាយនៃសន្លឹកកាប៊ូនហ្វាយប័រ ដែលពង្រឹងទំហំជាង 100,000 ហ្វីតការ៉េ ដែលរុំខាងក្នុង និងខាងក្រៅជញ្ជាំងស្ពាន និងជាង 240 ហ្គាឡេន សារធាតុអ៊ីផកស៊ី ចាក់ចូលទៅក្នុងបេតុងប្រេះ។
ប្រព័ន្ធជួសជុលទាំងនេះបានរៀបចំស្ពានដើម្បីទប់ទល់នឹងទម្ងន់យានយន្ត និងការប្រែប្រួលសីតុណ្ហភាពតាមរដូវជាច្រើនទសវត្សរ៍។ បន្ទាប់ពីស្ពានបញ្ចប់ការជួសជុលហើយ ស្ពាននេះកាន់តែរឹងមាំជាងកាលពីមុន ហើយនឹងស្ថិតជាប់នៅអស់រយៈពេលជាច្រើនទសវត្សរ៍ខាងមុខទៀត។
ការធ្វើតេស្តជាច្រើនថ្មីៗនេះបានបង្ហាញថាការជួសជុលកំពុងដំណើរការដូចជាការបានរំពឹងទុក ហើយស្ពាននេះរឹងមាំគ្រប់គ្រាន់ដើម្បីទ្រទ្រង់រថយន្តរាប់ពាន់គ្រឿងដែលរំពឹងថានឹងឆ្លងកាត់វាជារៀងរាល់ថ្ងៃ។ វិស្វករ និងអ្នកឯកទេសស្ពានរបស់ អេសឌីអូធី SDOT នឹងបន្តត្រួតពិនិត្យស្ពានយ៉ាងដិតដល់ដោយប្រើកាមេរ៉ា ឧបករណ៍ចាប់សញ្ញា និងការត្រួតពិនិត្យដោយផ្ទាល់ជាញឹកញាប់។
ក្នុងអំឡុងពេលដំណើរការជួសជុល ក្រុមការងារបានដំឡើងជើទាត្រួតពិនិត្យអចិន្ត្រៃយ៍នៅក្នុងបង្គោលទ្រសំខាន់តាមបណ្ដាយរបស់ស្ពាន ដែលនឹងអនុញ្ញាតឱ្យអ្នកត្រួតពិនិត្យ ដើម្បីពិនិត្យមើល រចនាសម្ព័ន្ធរបស់បេតុងបានយ៉ាងងាយស្រួល។ ក្រុមការងារក៏បានពង្រីកស្មាខាងឆ្វេងនៃផ្លូវគន្លងខាងលិចដើម្បីឱ្យអ្នកត្រួតពិនិត្យស្ពានចូលទៅខាងក្នុងរចនាសម្ព័ន្ធដើម្បីធ្វើការត្រួតពិនិត្យញឹកញាប់ដោយមិនចាំបាច់បិទផ្លូវចរាចរណ៍។
បន្ថែមពីលើការងារជួសជុលអេសឌីអូធី SDOT បានទាញយកអត្ថប្រយោជន៍ពីការបិទដើម្បីធ្វើការងារឲ្យស្ពានល្អប្រសើរ ។ ការងារនេះរួមមានការជំនួសតំណរចាស់ជាមួយតំណរថ្មីឲ្យធំជាងមុន និងរចនាសម្ព័ន្ធផ្លាកសញ្ញា ការចាក់បេតុងថ្មីនៅលើផ្លូវហ្វេនត្រយ Fauntleroy Expressway ទៅភាគខាងលិចនៃស្ពាន និងការចាក់ឡើងវិញនូវបន្ទះបេតុងដែលដាក់នៅលើផ្លូវខាងលិចរបស់ស្ពាន។