សេចក្ដីសង្ខេប
- ផែនការដឹកជញ្ជូនរបស់ទីក្រុង Seattle (STP) គឺជាការប្តេជ្ញាចិត្តរបស់យើងដើម្បីសាងសង់ប្រព័ន្ធដឹកជញ្ជូនដែលផ្តល់ឱ្យមនុស្សគ្រប់ៗគ្នានូវលទ្ធភាពដើម្បីទទួលបានជម្រើសប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងតម្លៃសមរម្យ ដើម្បីទៅដល់គោលដៅរបស់ពួកគេនិងឱកាសផ្សងៗទៀត។ យើងត្រូវការជំនួយពីអ្នកដើម្បីបង្កើតផែនការនេះ។
- រួមគ្នា យើងកំពុងគិតឡើងវិញពីរបៀបដែលយើងធ្វើដំណើរជុំវិញទីក្រុង ហើយនិងសប្បាយរីករាយជាមួយនឹងផ្លូវនិងទីសាធារណៈរបស់យើង។
- យើងបានស្តាប់នូវអ្វីដែលអ្នកបានចែករំលែកជាមួយយើងក្នុងដំណាក់កាលដំបូងនៃការចូលប្រលូករបស់យើងហើយបានចាប់ផ្តើមបង្កើតផែនការ។ សូមប្រាប់យើងប្រសិនបើយើងដើរលើផ្លូវដែលត្រឹមត្រូវ ហើយចែករំលែកមតិយោបល់របស់អ្នកនៅ លើទំព័រមជ្ឈមណ្ឌលចូលប្រលូកទំនាក់ទំនងតាមអនឡាញ ។
- យើងបានបន្ថែមវិធីជាច្រើនប្រភេទទៀតដើម្បីឱ្យអ្នកជួយបង្កើតផែនការ STP ជាមួយយើង៖
- ពិនិត្យមើលឡើងវិញនូវនូវចក្ខុវិស័យ គោលបំណង និងគោលដៅរបស់ផែនការ STP
- ចែករំលែកនូវអ្វីដែលអ្នកចង់ឃើញ អនាគតនៃការដឹកជញ្ជូន
- ប្រាប់យើងពីសកម្មភាពអ្វីដែលអ្នកពេញចិត្តនិងរបៀបដែលអ្នកចង់ឱ្យវាក្លាយទៅជាផ្នែកមួយនៃប្រព័ន្ធដឹកជញ្ជូនរបស់យើង
- ការិយាល័យផែនការ និងអភិវឌ្ឍន៍សហគមន៍ (OPCD) ក៏កំពុងស្នើសុំជំនួយពីអ្នកដើម្បីបង្កើតការធ្វើបច្ចុប្បន្នភាពផែនការដ៏ទូលំទូលាយរបស់ទីក្រុង Seattle – the One Seattle Plan ។ សូមចូលមើលទំព័រមជ្ឈមណ្ឌលចូលប្រលូកទំនាក់ទំនងតាមអនឡាញ (One Seattle Plan Engagement Hub) របស់ OPCD ដើម្បីស្វែងយល់បន្ថែម និងចែករំលែកមតិរបស់អ្នកដើម្បីដឹកនាំទៅរកអនាគតដ៏ធំធេងរបស់ទីក្រុង Seattle។
យើងនឹងសាងសង់ប្រព័ន្ធដឹកជញ្ជូនដែលដំណើរការកាន់តែប្រសើរឡើងសម្រាប់មនុស្សគ្រប់ៗគ្នានាពេលនេះ និងនាពេលអនាគត។
ផែនការដឹកជញ្ជូននៃទីក្រុង Seattle (STP) គឺជាការប្តេជ្ញាចិត្តរបស់យើងក្នុងការសាងសង់ប្រព័ន្ធដឹកជញ្ជូនប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងតម្លៃសមរម្យ។ STP គឺជាឱកាសមួយសម្រាប់យើងទាំងអស់គ្នាដើម្បីស្រមៃមើលថាតើយើងចង់ធ្វើដំណើរជុំវិញទីក្រុងដោយរបៀបណានាពេលអនាគត។
សូមអរគុណចំពោះការចែករំលែកគំនិតរបស់អ្នកជាមួយពួកយើងរហូតមកដល់ពេលនេះ។ យើងបានឮមតិយោបល់របស់អ្នក ហើយយើងក៏ចាប់ផ្ដើមបង្កើតធ្វើផែនការ។
អ្នកបានចែករំលែកគំនិតរបស់អ្នកនៅលើផែនទីអន្តរកម្មរបស់យើងក្នុងដំណាក់កាលទី 1 ។ ឥឡូវនេះ អ្នកអាចជួយយើងធ្វើឱ្យផែនការទាំងនេះដំណើរការ។
ក្នុងដំណាក់កាលទី 1 អ្នកបានប្រាប់យើងថា… | បន្ទាប់មក យើង… | ឥឡូវនេះនៅក្នុងដំណាក់កាលទី 2 យើងស្នើសុំឱ្យអ្នក… |
អាទិភាពនៃការដឹកជញ្ជូនរបស់អ្នក។ | បានអភិវឌ្យចក្ខុវិស័យ គោលបំណង និងគោលដៅរបស់ផែនការ STP | ប្រាប់យើងនូវអ្វីដែលអ្នកគិតអំពីចក្ខុវិស័យ គោលដៅ និងគោលបំណង |
ចក្ខុវិស័យនៃការដឹកជញ្ជូននៅទីក្រុង Seattle នាពេលអនាគត | បានគូសបញ្ជាក់អំពីអនាគតដែលអាចកើតមានចំនួនបីសម្រាប់ការដឹកជញ្ជូននៅទីក្រុង Seattle | សូមប្រាប់យើងអំពីអនាគតដែលអ្នកចង់ឃើញ |
របៀបដែលប្រព័ន្ធដឹកជញ្ជូនរបស់យើងអាចដំណើរការកាន់តែប្រសើរឡើងសម្រាប់មនុស្សគ្រប់គ្នា | សកម្មភាពដែលត្រូវបានអភិវឌ្ឍដែលយើងអាចធ្វើដើម្បីជួយសម្រេចគោលដៅរបស់យើង។ | ប្រាប់យើងពីសកម្មភាពដែលអ្នកពេញចិត្តនិងរបៀបដែលអ្នកចង់ឱ្យយើងឈានឆ្ពោះទៅមុខ |
យើងកំពុងតែស្តាប់អ្នក។
សូមចូលទៅកាន់ទំព័រមជ្ឈមណ្ឌលចូលប្រលូកទំនាក់ទំនងតាមអនឡាញរបស់ផែនការដឹកជញ្ជូនទីក្រុង Seattle ដើម្បីចូលរួមនិងចែករំលែកគំនិតរបស់អ្នក។
យើងនឹងប្រើប្រាស់ចម្លើយរបស់អ្នកចំពោះសំណួរទាំងនេះដើម្បីជាដំណឹងសម្រាប់បង្កើតផែនការដឹកជញ្ជូននៃទីក្រុង Seattle។ តាមរយៈការចូលរួមក្នុងការបង្កើតផែនការ STP អ្នកនឹងជួយយើងបង្កើតប្រព័ន្ធដឹកជញ្ជូនដែលដំណើរការកាន់តែប្រសើរសម្រាប់មនុស្សគ្រប់រូប!
ការិយាល័យផែនការនិងអភិវឌ្ឍន៍សហគមន៍ (OPCD) ក៏កំពុងស្នើសុំមតិយោបល់ពីអ្នកចំពោះការធ្វើបច្ចុប្បន្នភាពផែនការដ៏ទូលំទូលាយរបស់ទីក្រុង Seattle – the One Seattle Plan ។
ផែនការ One Seattle Plan នឹងស្វែងយល់គំនិតថ្មីៗអំពីរបៀបដែលទីក្រុង Seattle អាចមានសមធម៌ តម្លៃសមរម្យ និងការធន់នឹងអាកាសធាតុ។ គំនិតមួយចំនួនដែល OPCD កំពុងស្វែងរករួមមាន៖
- ការបង្កើតមជ្ឈមណ្ឌលទីក្រុងឬភូមិថ្មីៗ—កន្លែងដែលមានហាងលក់ទំនិញ និងលំនៅដ្ឋានជាច្រើនទៀតសម្រាប់ឱ្យមនុស្សសរស់នៅបានច្រើននាក់ ឬច្រើនគ្រួសារ (ដូចជាផ្ទះល្វែងឬផ្ទះដែលសង់ជាប់ៗគ្នា) នៅក្នុងកន្លែងជុំវិញស្ថានីយ៍រថភ្លើង នាពេលអនាគត
- គាំទ្រភូមិដែលមានប្រជនរស់ឱ្យបានពេញទំហឹងទូទាំងទីក្រុងដែលនឹងផ្តល់ឱ្យមានកន្លែងរស់នៅនិងហាងលក់ទំនិញ និងសេវាកម្មកាន់តែច្រើន ហើយនិងស្ថានីយ៌ធ្វើដំណើរដែលអាចដើរទៅដល់
- គាំទ្រយុទ្ធសាស្រ្តរដែលអនុញ្ញាតឱ្យមានជម្រើសលំនៅដ្ឋានកាន់តែច្រើននៅក្នុងតំបន់ ដើម្បីបង្កើនឱ្យងាយស្រួលក្នុងការដើរទៅសួនច្បា និងសាលារៀន ព្រមទាំងមានផ្ទះសំបែងសម្រាប់ក្រុមគ្រួសាររស់នៅដែលមានតម្លៃសមរម្យហើយឳយមានឱកាសទីញផ្ទះ
- ការបង្កើតឧបករណ៍ថ្មីដើម្បីគាំទ្រសហគមន៍ដែលប្រឈមនឹងសម្ពាធពីការផ្លាស់ប្ដូរទីលំនៅនិងធានាថា ការស្វែងរកលំនៅដ្ធាននិងការងារធ្វើ គឺមានលក្ខណៈចម្រុះទាំងជាតិសាសន៍និងសេដ្ឋកិច្ច
- សូមចូលមើលទំព័រមជ្ឈមណ្ឌលចូលប្រលូកទំនាក់ទំនងតាមអនឡាញ (One Seattle Plan Engagement Hub) របស់ OPCD ដើម្បីស្វែងយល់បន្ថែម និងចែករំលែកមតិរបស់អ្នកដើម្បីដឹកនាំទៅរកអនាគតដ៏ធំធេងរបស់ទីក្រុង Seattle។
ស្វែងយល់បន្ថែមអំពីផែនការ STP និងចែករំលែកគំនិតរបស់អ្នកតាមភាសាដែលអ្នកពេញចិត្ត៖
- ចុះឈ្មោះដើម្បីទទួលពត៌មានពី ការធ្វើបច្ចុប្បន្នភាពផែនការដឹកជញ្ជូននៃទីក្រុង Seattle តាមរយៈអ៊ីមែល
- ចូលមើល គេហទំព័រពហុភាសារបស់យើង
- ទូរស័ព្ទមកបណ្តាញរបស់យើងដែលមានជាច្រើនភាសា៖ (206) 257-2114
- ផ្ញើអ៊ីមែលមកយើងតាមភាសាដែលអ្នកពេញចិត្ត STP@seattle.gov