_____
សេចក្ដីសង្ខេប
- យើងបានដាក់បញ្ចូលនូវអ្វីដែលយើងបានឮពីអ្នក និងអ្នកជិតខាងរបស់អ្នកក្នុងរយៈពេល 18 ខែចុងក្រោយនេះទៅក្នុងសេចក្តីព្រាងផែនការដឹកជញ្ជូនទីក្រុង Seattle ។
- សេចក្តីព្រាងរបស់ STP គឺជាចក្ខុវិស័យរយៈពេល 20 ឆ្នាំទៅអនាគតទាក់ទងនិងថ្នល់ ចិញ្ចើមផ្លូវ និងទីសាធារ ណៈរបស់ទីក្រុង Seattle ដែលបានផ្ដល់មតិដោយមនុស្សរាប់ពាន់នាក់ដែលរស់នៅ ធ្វើការ និងដើរលេងកម្សាន្តនៅក្នុងទីក្រុង Seattle ។
- មានវិធីជាច្រើនយ៉ាងដែលអ្នកអាចស្វែងយល់ និងពិនិត្យមើលសេចក្តីព្រាងរបស់ STP នៅលើ ផែនការដឹកជញ្ជូនទីក្រុង Seattle មជ្ឈមណ្ឌលទំនាក់ទំនងតាមអ៊ីនធឺណិត។
- មើលវីដេអូអំពី STP
- ពិនិត្យមើល កម្មវិធី STP At-A-Glance
- ពិនិត្យមើល សេចក្តីព្រាង STP ទាំងមូល
- បន្ទាប់ពីអ្នកពិនិត្យមើលសេចក្តីព្រាងរបស់ STP រួចហើយ យើងចង់ឮពីអ្នក ដើម្បីអោយយើងអាចកែលម្អវាបាន។ សូមចែករំលែកមតិរបស់អ្នកកុំឱ្យហួស ថ្ងៃទី ២៣ ខែ តុលា!
_____
យើងបានប្រើអ្វីដែលយើងបានឮពីអ្នក និងអ្នកជិតខាងរបស់អ្នកក្នុងរយៈពេល 18 ខែកន្លងមកនេះ ដើម្បីបង្កើត សេចក្តីព្រាងផែនការដឹកជញ្ជូននៅទីក្រុង Seattle (STP)។
យើងចង់ឮពីសមាជិកសហគមន៍ទាំងអស់ ជាពិសេសអ្នកដែលមិនទាន់បានបញេ្ចញមតិពីមុនមក ដើម្បីបង្កើតផែនការដឹកជញ្ជូនដែលឆ្លុះបញ្ចាំងពីតម្រូវការរបស់មនុស្សគ្រប់រូប។ មានមនុស្សរាប់ពាន់នាក់ដែលចេញមុខដើម្បីចែករំលែកបទពិសោធន៍ គុណតម្លៃ បញ្ហាប្រឈម និងគំនិតរបស់ពួកគេ។
សូមអរគុណអ្នកគ្រប់គ្នាដែលបានចែករំលែកនូវមតិ និងផ្ដល់គំនិតជូនពួកយើងក្នុងអំឡុងពេលដំណើរការនេះ! មតិរបស់អ្នកបានជួយរៀបចំសេចក្តីព្រាងផែនការដឹកជញ្ជូននៅទីក្រុង Seattle ។
- សូមមើលរបាយការណ៍សង្ខេបអំពីការចូលរួមដំណាក់កាលទី 1 របស់យើង
- សូមពិនិត្យមើលអ្វីដែលអ្នកនិងអ្នកជិតខាងរបស់អ្នកបានចែករំលែកនៅលើឧបករណ៍ធ្វើផែនទីអន្តរកម្មដំណាក់កាលទី 1 របស់យើង
- សូមមើលរបាយការណ៍សង្ខេបអំពីការចូលរួមដំណាក់កាលទី 2 របស់យើង
ឥឡូវនេះ យើងកំពុងស្នើសុំឱ្យអ្នកពិនិត្យមើលសេចក្តីព្រាង STP និងចែករំលែកមតិរបស់អ្នក! មានវិធីជាច្រើនយ៉ាងដែលអ្នកអាចរៀនអំពីផែនការនេះ តាមរយៈការមើល ឬស្តាប់វីដេអូ ចូលរួមក្នុងព្រឹត្តិការណ៍ណាមួយ ពិនិត្យមើលសេចក្តីសង្ខេបនៃ STP ឬក៏អាចអានផែនការទាំងមូល។
សូមចូលទៅកាន់ មជ្ឈមណ្ឌលទំនាក់ទំនងតាមអនឡាញរបស់ផែនការដឹកជញ្ជូននៅទីក្រុង Seattle ដើម្បីស្វែងយល់និងពិនិត្យមើលសេចក្តីព្រាងផែនការដឹកជញ្ជូននៅទីក្រុង Seattle។ មិនថាអ្នកមានពេល 10 នាទី 20 នាទី ឬលើសពីមួយម៉ោងនោះទេ មានវិធីជាច្រើនយ៉ាងសម្រាប់ឱ្យអ្នកចូលរួមនិងចែករំលែកមតិរបស់អ្នក៖
- មើលវីដេអូអំពី STP
- ពិនិត្យមើល កម្មវិធី STP At-A-Glance
- ពិនិត្យមើល សេចក្តីព្រាង STP ទាំងមូល
សូមស្វែងយល់បន្ថែមទៀតអំពី STP
- សូមចុះឈ្មោះដើម្បីទទួលពត៌មានពី ការធ្វើបច្ចុប្បន្នភាពផែនការដឹកជញ្ជូននៃទីក្រុង Seattle តាមរយៈអ៊ីមែល
- សូមចូលមើល គេហទំព័រពហុភាសារបស់យើង
- សូមទូរស័ព្ទមកបណ្តាញរបស់យើងដែលមានជាច្រើនភាសា៖ (206) 257-2114
- សូមផ្ញើអ៊ីមែលមកយើងតាមភាសាដែលអ្នកពេញចិត្ត STP@seattle.gov