សេចក្ដីសង្ខេប
- ចូលរួមជាមួយយើង! រួមគ្នា យើងកំពុងគិតឡើងវិញពីរបៀបដែលយើងធ្វើដំណើរជុំវិញទីក្រុង ហើយរីករាយនឹងផ្លូវ និងទីសាធារណៈរបស់យើង។
- យើងកំពុងស្ថិតនៅក្នុងការផ្សព្វផ្សាយតាមសហគមន៍វគ្គដំបូងរបស់យើង។ សូមប្រាប់យើងអំពីតម្រូវការ និងអាទិភាពនៃការដឹកជញ្ជូនរបស់អ្នក!
- អ្នកអាចជួយបង្កើតផែនការដឹកជញ្ជូនទីក្រុង Seattle តាមវិធីជាច្រើន។ សូមចូលទៅកាន់មជ្ឈមណ្ឌលទំនាក់ទំនងតាមអ៊ីនធឺណិតរបស់ផែនការដឹកជញ្ជូនទីក្រុង Seattle ដើម្បីចូលរួមឥឡូវនេះ។
- ការិយាល័យផែនការ និងអភិវឌ្ឍន៍សហគមន៍ (OPCD) ក៏កំពុងស្នើសុំជំនួយពីអ្នកដើម្បីបង្កើតការធ្វើបច្ចុប្បន្នភាពផែនការដ៏ទូលំទូលាយរបស់ទីក្រុង Seattle។ នេះត្រូវបានគេហៅថាផែនការ One Seattle។
- សូមចូលមើលមជ្ឈមណ្ឌលទំនាក់ទំនងតាមអ៊ីនធឺណិត One Seattle Plan របស់ OPCD ដើម្បីស្វែងយល់បន្ថែម និងចែករំលែកមតិរបស់អ្នក ដើម្បីដឹកនាំទៅរកអនាគតដ៏ធំធេងរបស់ទីក្រុង Seattle។
ចូលរួមជាមួយយើង! រួមគ្នា យើងកំពុងគិតឡើងវិញពីរបៀបដែលយើងធ្វើដំណើរជុំវិញទីក្រុង ហើយរីករាយនឹងផ្លូវ និងទីសាធារណៈរបស់យើង។
ផែនការដឹកជញ្ជូននៃទីក្រុង Seattle (STP) គឺជាការប្តេជ្ញាចិត្តរបស់យើងក្នុងការកសាងប្រព័ន្ធដឹកជញ្ជូនប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងតម្លៃសមរម្យ។ STP គឺជាឱកាសមួយសម្រាប់យើងទាំងអស់គ្នាដើម្បីស្រមៃមើលថាតើយើងចង់ធ្វើដំណើរជុំវិញទីក្រុងដោយរបៀបណានាពេលអនាគត។
STP នឹងណែនាំការវិនិយោគលើការដឹកជញ្ជូនក្នុងស្រុកសម្រាប់រយៈពេល 20 ឆ្នាំទៅខាងមុខ – ដូច្នេះហើ់យយើងចង់ឮមតិយោបល់ពីអ្នក!
អ្នកអាចជួយបង្កើតផែនការដឹកជញ្ជូនទីក្រុង Seattle តាមវិធីជាច្រើន!
យើងបានចាប់ផ្ដើមការផ្សព្វផ្សាយតាមសហគមន៍វគ្គដំបូងរបស់យើង។ សូមប្រាប់យើងអំពីតម្រូវការ និងអាទិភាពនៃការដឹកជញ្ជូនរបស់អ្នក។
អ្នកអាចធ្វើការស្ទង់មតិថ្មីរបស់យើង មកកាន់ព្រឹត្តិការណ៍នាពេលខាងមុខ ហើយប្រាប់យើងថាអ្វីខ្លះដែលអ្នកឃើញថាជាកន្លែងសម្រាប់ការផ្លាស់ប្តូរនៅក្នុងទីក្រុង Seattle។
សូមចូលទៅកាន់មជ្ឈមណ្ឌលទំនាក់ទំនងតាមអ៊ីនធឺណិតរបស់ផែនការដឹកជញ្ជូនទីក្រុង Seattle ដើម្បីចូលរួមឥឡូវនេះ។
រួមគ្នា យើងនឹងកសាងប្រព័ន្ធដឹកជញ្ជូនដែលដំណើរការកាន់តែប្រសើរឡើងសម្រាប់មនុស្សរាល់គ្នានាពេលនេះ និងនាពេលអនាគត។
ចាប់ពីពេលនេះរហូតដល់រដូវក្តៅឆ្នាំ 2022 យើងនឹងធ្វើការជាមួយអ្នក និង ដៃគូអង្គការមូលដ្ឋានក្នុងសហគមន៍។ យើងសង្ឃឹមថានឹងយល់ពីតម្រូវការ និងអាទិភាពនៃការដឹកជញ្ជូនរបស់អ្នក។
អ្វីដែលយើងចង់ដឹង៖
- នៅពេលអ្នកគិតអំពីការដឹកជញ្ជូននៅនៃទីក្រុង Seattle ទៅអនាគត តើអ្នកសង្ឃឹមថា នឹងឃើញអ្វីខ្លះ? តើអ្វីទៅដែលសំខាន់សម្រាប់អ្នក?
- នៅពេលអ្នកធ្វើដំណើរជុំវិញទីក្រុង Seattle តើអ្នកប្រឈមមុខនឹងបញ្ហាអ្វីខ្លះ? តើអ្វីខ្លះនឹងធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួល?
សូមចូលទៅកាន់ មជ្ឈមណ្ឌលទំនាក់ទំនងតាមអ៊ីនធឺណិតរបស់ផែនការដឹកជញ្ជូនទីក្រុង Seattle ដើម្បីឆ្លើយសំណួរទាំងនេះ និងសំណួរជាច្រើនទៀត។
ចម្លើយរបស់អ្នកនឹងជួយកសាងគ្រឹះមូលដ្ឋាននៃផែនការដឹកជញ្ជូននៃទីក្រុង Seattle។ នៅរដូវស្លឹកឈើជ្រុះឆ្នាំ 2022 យើងនឹងត្រលប់មកជួបអ្នកវិញជាមួយនឹងអ្វីដែលយើងបានឮ និងមានសំណួរជាច្រើនទៀត។ នៅនិទាឃរដូវឆ្នាំ 2023 យើងនឹងចែករំលែកគម្រោងព្រាងជាមួយអ្នក។
ការិយាល័យផែនការ និងអភិវឌ្ឍន៍សហគមន៍ (OPCD) ក៏កំពុងស្នើសុំមតិរបស់អ្នកលើការ ធ្វើបច្ចុប្បន្នភាពនៃផែនការទូលំទូលាយនៃទីក្រុង Seattle ផងដែរ។ នេះត្រូវបានគេហៅថាផែនការ One Seattle។
One Seattle Plan – នឹងណែនាំការសម្រេចចិត្តសំខាន់ៗដូចជា៖
- កន្លែងស្នាក់នៅ និងទីកន្លែងមានការងារធ្វើ
- កន្លែងនិងរបៀបដែលយើងវិនិយោគលើការដឹកជញ្ជូន ឧបករណ៍ប្រើប្រាស់ ឧទ្យាន និងជាច្រើនទៀត។
គោលដៅគឺដើម្បីធ្វើឱ្យទីក្រុង Seattle កាន់តែមានសមធម៌ រស់នៅ និរន្តរភាព និងភាពរឹងប៉ឹង។
សូមចូលមើលមជ្ឈមណ្ឌលទំនាក់ទំនងតាមអ៊ីនធឺណិត One Seattle Plan របស់ OPCD ដើម្បីស្វែងយល់បន្ថែម និងចែករំលែកមតិរបស់អ្នក ដើម្បីដឹកនាំទៅរកអនាគតដ៏ធំធេងរបស់ទីក្រុង Seattle។
ស្វែងយល់បន្ថែមអំពី STP និងចែករំលែកគំនិតរបស់អ្នកតាមភាសាដែលអ្នកពេញចិត្ត៖
- ចុះឈ្មោះដើម្បីទទួលពត៌មានតាមរយៈអ៊ីមែលពី ផែនការដឹកជញ្ជូននៃទីក្រុង Seattle
- ចូលមើល គេហទំព័រពហុភាសារបស់យើង
- ទូរស័ព្ទមកបណ្តាញរបស់យើងដែលមានជាច្រើនភាសា៖ (206) 257-2114
- ផ្ញើអ៊ីមែលមកយើងតាមភាសាដែលអ្នកពេញចិត្ត STP@seattle.gov