Find Posts By Topic

ផែនការដឹកជញ្ជូននៃទីក្រុង Seattle | ប្រកាសអំពីដៃគូសហគមន៍របស់យើង និងការចាប់ផ្តើមនៃការចូលរួមជាសាធារណៈ

ពួកយើងនៅនាយកដ្ឋានដឹកជញ្ជូននៃទីក្រុង Seattle (SDOT) កំពុងចាប់ផ្តើមចូលរួមជាមួយសហគមន៍ក្នុងការអភិវឌ្ឍន៍ផែនការដឹកជញ្ជូននៃទីក្រុង Seattle (STP)។

“One Seattle មានន័យ​ថា​ធានា​ឱ្យ​គ្រប់​សហគមន៍​ទាំងអស់​អោយមាន​សំឡេង​ក្នុង​ការ​បង្កើត​អនាគត​នៃ​ទីក្រុង​របស់​យើង — និង​របៀប​ដែល​យើង​ធ្វើដំណើរ​តាមទីក្រុង​។ យើងកំពុងរួមដៃជាមួយមូលដ្ធានអង្គការនាៗតាមសហគមន៍ ដែលមានទំនាក់ទំនងស្រាប់ជាមួយសហគមន៍ដែលពួកគេបម្រើ ដើម្បីស្តាប់ និងធានាថាផែនការនេះឆ្លុះបញ្ចាំងពីតម្លៃ និងតម្រូវការរបស់មនុស្សគ្រប់រូប។ រួមគ្នា នេះគឺជាឱកាសរបស់យើងក្នុងការកំណត់ឡើងវិញនូវបណ្តាញដឹកជញ្ជូនរបស់យើង និងសំដៅទៅលើ សុវត្ថិភាព សមធម៌ ភាពងាយស្រួល និងឱកាស។ ទីក្រុង Seattle សូមអញ្ជើញលោកអ្នកមកយចូលរួមជាមួយយើង ក្នុងការគិតឡើងវិញពីរបៀបដែលលោកអ្នកទៅធ្វើការ ធ្វើដំណើរទៅជួបមនុស្សជាទីស្រលាញ់ ឬទៅសាលារៀន របៀបដែលយើងផ្លាស់ទីការដឹកជញ្ជូន និងទំនិញប្រកបដោយប្រសិទ្ធភាព របៀបដែលយើងចំណាយពេលនៅកន្លែងសាធារណៈ និងអ្វីៗជាច្រើនទៀត។” – Mayor Bruce Harrell

ផែនការនេះបង្កើតនូវចក្ខុវិស័យថ្មីសម្រាប់អនាគតនៃផ្លូវធ្វើដំណើរនិងទីសាធារណៈរបស់យើង។ រួមគ្នា យើងនឹងស្រមៃមើលពីរបៀបដែលយើងធ្វើដំណើរឆ្លងកាត់ និងរីករាយជាមួយវិថីនានាសម្រាប់ធើដំណើរក្នុងទីក្រុង Seattle។ 

ផែនការនេះក៏ជាការប្តេជ្ញាចិត្តរួមរបស់យើងផងដែរ – ក្នុងនាមជាទីក្រុងមួយ​​​​​​​​​ – ដើម្បីជាប្រព័ន្ធដឹកជញ្ជូនប្រកបដោយសមធម៌ជាតិសាសន៍ និងសង្គមដែលបំពេញតាមតម្រូវការរបស់មនុស្សគ្រប់រូប ដោយភ្ជាប់ការធ្វើដំណើររបស់យើងទាំងអស់គ្នាប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពទៅកាន់កន្លែងដែលមានន័យចំពោះយើងជាទីបំផុត។ 

យើងកំពុងរួមដៃជាមួយមូលដ្ធានអង្គការនានាតាមសហគមន៍ ដែលមានទំនាក់ទំនងស្រាប់ជាមួយសហគមន៍ដែលពួកគេបម្រើ ដើម្បីស្តាប់ និងធានាថាផែនការនេះឆ្លុះបញ្ចាំងពីតម្លៃ និងតម្រូវការរបស់មនុស្សគ្រប់រូប។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការចាប់ដៃគ្នាជាមួយអង្គការដ៏អស្ចារ្យទាំងនេះ។


អង្គការ សម្ព័ន្ធភាពការងារអាស៊ីប៉ាស៊ីហ្វិកអាមេរិក៖

 “អង្គការ សម្ព័ន្ធភាពការងារអាស៊ីប៉ាស៊ីហ្វិកអាមេរិក (APALA), AFL-CIO, ផ្នែក Seattle មានសេចក្តីរំភើបរីករាយក្នុងការចាប់ដៃគូជាមួយនាយកដ្ឋានដឹកជញ្ជូនរបស់ទីក្រុង Seattle យើងស្រមៃមើលដំណើរការរៀបចំផែនការដែលរួមបញ្ចូលមិនត្រឹមតែអ្នករស់នៅទីក្រុង Seattle ប៉ុណ្ណោះទេ ប៉ុន្តែក៏មានរួមបញ្ចូលទាំងពួកវណ្ណៈកម្មករផងដែរ។ មនុស្សជាច្រើនដែលធ្វើការនៅក្នុងទីក្រុងមិនរស់នៅជិតកន្លែងដែលពួកគេធ្វើការទេ ហើយពឹងផ្អែកទៅលើការដឹកជញ្ជូនសាធារណៈ។ កម្មករកាន់តែច្រើនកំពុងត្រូវបានរុញចេញទៅរស់នៅក្រៅទីក្រុងដោយសារតម្លៃរស់នៅកើនឡើងជាលំដាប់។  យើងនឹងធ្វើការជាមួយសហគមន៍ និងដៃគូការងាររបស់យើង ដើម្បីលើកសម្លេងរបស់កម្មករចម្រុះជាតិសាសន៌ និងសហគមន៍ក្រីក្រដែលត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅ នៅពេលដែលទីក្រុង Seattle កាន់តែរីកចម្រើនឡើង។ តម្រូវការសម្រាប់ការដឹកជញ្ជូនសាធារណៈដែលមានទំនុកចិត្ត និងតម្លៃសមរម្យ គឺជាកត្តាសំខាន់ក្នុងការធានាថា សហគមន៍របស់យើងអាចទទួលប្រើប្រាស់មធ្យោបាយដើម្បីទៅដល់កិច្ចការចិញ្ចឹមជីវិតរបស់ពួកគេគ្រប់ពេលEunice How, ប្រធាន APALA ផ្នែក Seattle


សហប្រតិបត្តិការតំបន់កណ្តាល៖

ចក្ខុវិស័យយុទ្ធសាស្ត្ររបស់សហប្រតិបត្តិការតំបន់កណ្តាលរួមបញ្ចូលនូវក្របខ័ណ្ឌ EcoDistrict ដែលសហគមន៍មិនមែនជនជាតិស្បែកសរ ត្រូវបានរំលងចោល ឬមិនបានគិតគូរ។ ក្រោមការចាំបាច់យ៉ាងទូលំទូលាយនៃការការពារអាកាសធាតុ យើងបានជ្រើសរើសធ្វើការជាមួយគម្រោងនេះ ដើម្បីជំរុញសំឡេងរួម និងតម្រូវការសហគមន៍របស់យើងនៅក្នុងវិស័យដឹកជញ្ជូន។ ក្នុងនាមជាសហគមន៍ អ្នកតស៊ូមតិ និងអ្នកអនុវត្តតម្រូវការ EcoDistrict យើងទន្ទឹងរង់ចាំក្នុងការជួយគោលនយោបាយ ការអនុវត្ត និងការសន្ទនា សហគមន៍ BIPOC របស់យើងត្រូវមិនបានរួមបញ្ចូលជាច្រើនដង។ នេះជាឱកាសដ៏ប្រសើរមួយដើម្បីមានកន្លែងអង្គុយនៅឯតុដោយសមធម៌ ហើយត្រូវបានគេស្តាប់ដោយគោរព»លោក Dennis Comer នាយកប្រតិបត្តិនៃសហប្រតិបត្តិការតំបន់កណ្តាល


សមាគមនិរន្តរភាពនៃ Duwamish Valley (DVSA)

DVSA ពន្យល់ថា “ចំណុចសំខាន់នៃអង្គការរបស់យើងគឺយុវវ័យរបស់យើង ហើយពួកគេ គឺជាតួឯកនៃគម្រោងរបស់យើង”។ រូបថតប្រគល់ដោយ៖ DVSA។

តាមរយៈការបណ្តុះបណ្តាលយុវវ័យរបស់យើងក្នុងវិធីសាស្រ្តចូលរួមសហគមន៍ សមាគមនិរន្តរភាពនៃ Duwamish Valley (DVSA) នឹងកសាងសមត្ថភាព និងលើកកំពស់សំឡេងរបស់សហគមន៍ Duwamish Valley ក្នុងការរៀបចំផែនការដឹកជញ្ជូននៃទីក្រុង Seattle ទន្ទឹមនឹងសហគមន៍របស់យើង យើងនឹងស្រមៃមើលដំណោះស្រាយចំពោះបញ្ហាដែលយើងប្រឈមមុខ និងផ្តល់នូវអនុសាសន៍ចំពោះផែនការដ៏សំខាន់នេះ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃសហគមន៍របស់យើងសមាគមនិរន្តរភាពនៃ Duwamish Valley


សមាគមន៍ខ្មែរនៃទីក្រុង Seattle King County

សហគមន៍ខ្មែរនៃទីក្រុង Seattle King County (KCSKC) មានអំណរគុណចំពោះឱកាសក្នុងការនាំយកទស្សនៈរបស់សហគមន៍ខ្មែរ/កម្ពុជា មកកាន់ផែនការដឹកជញ្ជូននៃទីក្រុង Seattle របស់ SDOT តាមរបៀបដែលគួរឱ្យគោរពគ្នា ទៅវិញទៅមក និងពង្រឹងដល់សមាជិកសហគមន៍របស់យើង។ យើងទន្ទឹងរង់ចាំការសាកល្បងក្នុងការចូលរួមនៃសហគមន៍ប្រកបដោយភាពច្នៃប្រឌិត វិធីសាស្រ្តដែលផ្តោតលើវប្បធម៌ខ្មែរ ផ្តល់អាទិភាពដល់ការកសាងទំនាក់ទំនង និងវិនិយោគលើសុខុមាលភាពរបស់ចាស់ទុំ និងយុវវ័យខ្មែររបស់យើង។ ការបញ្ចូលទិដ្ឋភាពនៃការចូលរួមរបស់ពលរដ្ឋទៅក្នុងកម្មវិធីរបស់យើងដែលមានស្រាប់ បណ្ដោយឱ្យយើងបង្កើនសមត្ថភាពនិងមានឥទ្ធិពលដល់សហគមន៍ខ្មែរទាំងមូល។” – សមាគមន៍ខ្មែរនៃទីក្រុង Seattle King County (KCSKC)


សមាគមន៍ កេរ្តិ៍ដំណែលនៃភាពជាអ្នកដឹកនាំ និងការរៀបចំសមភាព (LELO)

យើងទន្ទឹងរង់ចាំក្នុងការចូលរួមក្នុងគម្រោងនេះ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងក្នុងការរួមបញ្ចូលសំឡេងរបស់សហគមន៍ដែលពីដើមមិនបានរាប់បញ្ចូលក្នុងការសម្រេចចិត្ត និងដំណើរកិច្ចការរបស់ទីក្រុង។  ការដឹកជញ្ជូនគឺជាបញ្ហាសំខាន់មួយសម្រាប់ប្រជាជនវណ្ណៈការងាររបស់យើង ជាពិសេសអ្នកមានប្រាក់ចំណូលទាប ស្ត្រី ជនអន្តោប្រវេសន៍ និងជនភៀសខ្លួន។  ការព្រួយបារម្ភ និងមតិរបស់ពួកគេនិងត្រូវរាប់បញ្ចូល ហើយពួកគេអាចរួមចំណែកក្នុងការអភិវឌ្ឍន៍នៃការបន្តធ្វើឱ្យប្រសើរឡើងនៅក្នុងប្រព័ន្ធដឹកជញ្ជូននៃទីក្រុងរបស់យើង។  សូមអរគុណសម្រាប់ឱកាសនេះ» Cindy Domingo, LELO


ក្រុមហ៊ុន Smash the Box:

Smash the Box គឺជាក្រុមហ៊ុនរៀបចំផែនការ និងរចនាទីក្រុងដែលជំរុញដោយសហគមន៍ពហុវិន័យដែលមានមូលដ្ឋាននៅ Seattle, WA យើងផ្តោតអារម្មណ៍ទៅលើសមធម៌ និងសុខភាព។


ក្រុមWe Become and Sea Potential

 “We Become and Sea Potential កំពុងតែសហការគ្នាបង្កើតកន្លែងមួយសម្រាប់យុវវ័យនៅ South Seattle ដើម្បីស្រមៃមើលពីតំបន់ទៅពេលអនាគត និងបញ្ចេញទស្សនៈប្រកបដោយភាពច្នៃប្រឌិតលើលក្ខខណ្ឌរបស់ពួកគេតាមរយៈសិល្បៈនិងក្ដីស្រមៃឱ្យក្លាយជាការពិត។ ភាពចល័ត និងចលនានៅក្នុងទីក្រុងគឺជាមូលដ្ឋានគ្រឹះសម្រាប់ទៅស្វែងរកការងារធ្វើនិងទៅកន្លែងបៃតង ការតភ្ជាប់ជាមួយសហគមន៍ និងសុខុមាលភាពទូទៅ។ យុវវ័យកំពុងតែទទួលដំណែលអនាគតដែលត្រូវបានបង្កើតឡើងជាមួយនិងគោលនយោបាយសព្វថ្ងៃនេះ ដូច្នេះវាជាភាពយុត្តិធម៌មួយដែលសំឡេងរបស់ពួកគេត្រូវបានដឹងឭក្នុងដំណើរការរៀបចំផែនការ។ ខ្ញុំរំភើបណាស់ដែលបានឃើញគំនិត និងលទ្ធភាពដែលផុសឡើងជាមួយនឹងសក្ដានុពលដើម្បីបង្កើតប្រព័ន្ធដឹកជញ្ជូនប្រកបដោយសមធម៌ និងយុត្តិធម៌ ចំពេលមានការប្រែប្រួលអាកាសធាតុ និងទិដ្ឋភាពនៃទីក្រុង។” – Emily Wright, ស្ថាបនិក, We Become; សហកាហ៍ជាមួយ Ebony Welborn និង Savannah Smith, ជាសហស្ថាបនិក នៃ Sea Potential


បណ្ណាល័យរបស់ Estelita

បណ្ណាល័យរបស់ Estelita គឺជាបណ្ណាល័យ និងបណ្ណាគារសហគមន៍យុត្តិធម៌សង្គម ដែលនាំយកសៀវភៅ សិល្បៈ វប្បធម៌ និងសហគមន៍រួមគ្នាក្នុងគោលបំណងលើកស្ទួយ ព្យាបាល និងបម្រើអ្នកដែលខ្វះខាតច្រើនបំផុតក្នុងចំណោមពួកយើង។ យើងសូមថ្លែងអំណរគុណ និងព្រមទាំងបន្ទាបខ្លួន ធ្វើជាយានជំនិះមួយ ដែលសហគមន៍របស់យើងអាចមានមតិនៅក្នុងអនាគតរួមរបស់យើង។ យើងមានសេចក្តីរំភើបក្នុងការផ្តល់នូវកន្លែងសម្រាប់សិក្សា និងធ្វើសកម្មភាព ខណៈពេលដែលយើងបញ្ចេញអនុភាពលើចំណេះដឹងនៃសហគមន៍។ គោលដៅរបស់យើងគឺដើម្បីចូលរួមជាមួយសហគមន៍តាមមធ្យោបាយម្យ៉ាងដោយមានការអភិវឌ្ឍន៍ និងប្រើប្រាស់ក្របខ័ណ្ឌដែលអនុញ្ញាតឱ្យមានការរៀនសូត្រនិងការអប់រំជាយន្តការសម្រាប់ការផ្លាស់ប្តូរដ៏យូរអង្វែង។ ជាមួយនឹងការផ្តោតអារម្មណ៍នេះ សំឡេង និងមតិសហគមន៍និងមិនឈប់នៅចំណុចនៃការចូលរួមនេះទេ ហើយអាចផ្តោតលើការអប់រំសហគមន៍ជាផ្លូវប្រកបដោយនិរន្តរភាពសម្រាប់ការអភិវឌ្ឍន៍ និងផែនការនាពេលអនាគត។បណ្ណាល័យ Estelita


នៅពេលដែលយើងអភិវឌ្ឍ STP យើងនឹងធ្វើរួមគ្នា៖

ស្តាប់លោកអ្នកដើម្បីរួមគំនិតគិតឡើងវិញនូវចក្ខុវិស័យដឹកជញ្ជូនរបស់យើង។

ប្រព័ន្ធដឹកជញ្ជូនរបស់ទីក្រុង Seattle រួមមានផ្លូវ ចិញ្ចើមផ្លូវ ស្ពាន ជណ្ដើរ ឡានក្រុង ផ្លូវតូច និងផ្លូវលំ ផ្លូវ រថភ្លើងក្រុង រថភ្លើង សាឡាង ផ្លូវកង់ ផ្លូវឆ្លង ទីធ្លាសាធារណៈដូចជាហាងកាហ្វេតាមចិញ្ចើមផ្លូវ និងកៅអីអង្គុយលេង និងច្រើនទៀត។ រួមគ្នា ចូរយើងនាំគ្នាឆ្លើយសំណួរ៖ តើប្រព័ន្ធនេះអាចបំពេញតាមតម្រូវការរបស់អ្នកបានយ៉ាងល្អបំផុតដោយរបៀបណា?

STP នឹងក្លាយជាចក្ខុវិស័យសម្រាប់អនាគតនៃប្រព័ន្ធដឹកជញ្ជូនរបស់យើងនៅក្នុងទីក្រុង Seattle ដោយឆ្លុះបញ្ចាំងពីអ្វីដែលយើងបានឃើញ និងបានឮពីលោកអ្នក។ យើង​នឹង​បង្កើត​ទំនាក់ទំនង​ជាមួយប្រជាជន​និង​ស្តាប់​ពួកគេយ៉ាងយកចិត្តទុកដាក់​ ​ដែល​ពួកគេមិន​ធ្លាប់​ចូលរួម​ក្នុងគម្រោងផែនការដឺកជញ្ជូនពីមុនមក ​ដើម្បី​រៀបចំ​ប្រព័ន្ធ​ដឹកជញ្ជូន​​របស់យើងនាពេលអនាគត។ នេះរួមបញ្ចូលទាំងមនុស្សដែលបន្តជួបប្រទះភាពមិនស្មើគ្នាផ្នែកខាងដឹកជញ្ជូនដែលសំខាន់ជាងគេបំផុត – ដូចជាជនជាតិស្បែកខ្មៅ ជនជាតិដើមភាគតិច និងប្រជាជននៃសហគមន៍ដែលមិនមែនជាជនជាតិស្បែកស ប្រជាជនរស់នៅក្នុងភាពក្រីក្រ សហគមន៍ជនអន្តោប្រវេសន៍ និងមនុស្សដែលមិនចេះនិយាយភាសាអង់គ្លេសនៅផ្ទះ មនុស្សវ័យក្មេង មនុស្សចាស់ និងជនពិការ។

រៀបចំផែនការសម្រាប់មនុស្សមុនគេ ដើម្បីឱ្យលោកអ្នកធ្វើដំណើរទៅកាន់កន្លែងនានាក្នុងទីក្រុង Seattle ដែលសំខាន់បំផុតសម្រាប់អ្នក។ នេះរួមបញ្ចូលទាំងកន្លែងធ្វើការ ឬសាលារៀនរបស់លោកអ្នក ផ្សារលក់ម្ហូបក្នុងតំបន់របស់អ្នក ឬមជ្ឈមណ្ឌលសហគមន៍ ឬផ្ទះ និងកន្លែងប្រមូលផ្តុំនៃមនុស្សជាទីស្រលាញ់របស់លោកអ្នក

STP នឹង ទទួលស្គាល់សារៈសំខាន់ដែលប្រព័ន្ធដឹកជញ្ជូនរបស់យើងមានចំពោះរបៀបដែលយើងរស់នៅ ចលនា ការធ្វើដំណើរ និងភាពរីកចម្រើន។ STP នឹងណែនាំយើងក្នុងការបង្កើតប្រព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងប្រព័ន្ធសម្រាប់តែដឹកជញ្ជូនមនុស្ស – ដែលជាប្រព័ន្ធនាំមកនូវភាពរីករាយនិងភាពកក់ក្ដៅជូនអ្នក,និងជម្រើសអំពីរបៀបដែលអ្នកអាចធ្វើដំណើរទៅដល់កន្លែងដែលសំខាន់បំផុតសម្រាប់អ្នក។

ដោយឈរលើជំនឿនៃគោលមូលដ្ឋានដ៏ខ្ជាប់ខ្ជួនរបស់យើង គណៈពេលដែលជួបប្រទះជាមួយនឹងការចូលរួមផ្ដាច់មុខ ដើម្បីបង្កើតជាចក្ខុវិស័យរួម។

STP នឹងត្រូវបានពឹងផ្អែកទៅលើចក្ខុវិស័យ បេសកកម្ម តម្លៃ និងគោលដៅរបស់ SDOT – មូលដ្ឋានគ្រឹះសម្រាប់ដំណើរធ្វើផែនការ – និង បង្កើតលើផែនការដែលមានស្រាប់របស់ទីក្រុង Seattle និងការធ្វើបច្ចុប្បន្នភាពផែនការឱ្យបានទូលំទូលាយ។ ក្នុងពេលជាមូយគ្នានេះ ផែនការនេះនឹង ដោះស្រាយតម្រូវការបន្ទាន់នៃអាកាសធាតុ សមធម៌ និងសុវត្ថិភាពរបស់យើង នាំមកនូវដំណោះស្រាយយ៉ាងម៉ឺងម៉ាត់ចំពោះបញ្ហាប្រឈមដ៏លំបាកបំផុតរបស់យើង និងឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារបស់សហគមន៍ដើម្បីបង្កើតចក្ខុវិស័យរួមមួយ។

សូមចូលរួម​ជាមួយ​យើង។