Please note: you can click here to return to the English version of this blog post.
ស្ពាននេះកាន់តែរឹងមាំ និងមានសុវត្ថិភាពជាងមុន ដែលក្រសួង SDOT បានជួសជុលស្នាមប្រេះស្រាំ និងបន្ថែមខ្សែដែក “ឆ្អឹងខ្នង” ប្រវែងជិត 60 ម៉ាយ ទៅលើស្ពាន។
ទីក្រុង Seattle (ថ្ងៃទី 11 ខែសីហា ឆ្នាំ 2022) – នៅពេលដែលក្រុមការងារឈានចូលដល់ដំណាក់កាលចុងក្រោយនៃកិច្ចខិតខំប្រឹងប្រែងជួសជុលស្ពាន West Seattle Bridge នាយកដ្ឋានដឹកជញ្ជូននៃទីក្រុង Seattle (SDOT) បានប្រកាសថា ព្រឹត្តិការណ៍សំខាន់ៗនៃការសាងសង់នាពេលថ្មីៗនេះត្រូវបានបញ្ចប់តាមការគ្រោងទុក ហើយពួកគេរំពឹងថានឹងបើកស្ពានឡើងវិញនៅថ្ងៃអាទិត្យ ទី 18 ខែកញ្ញា។ នេះនឹងអាស្រ័យទៅលើការបញ្ចប់ការងារដែលនៅសេសសល់ដោយជោគជ័យ រួមទាំងការបញ្ចប់ការចាក់ អ៊ីផកស៊ី (epoxy) ការរុំសរសៃកាបូន ការចាក់ក្រាលកៅស៊ូ ការដំឡើងវេទិកាត្រួតពិនិត្យសុវត្ថិភាព និងការធ្វើតេស្តសុវត្ថិភាពដ៏រឹងមាំ។ ការរឹតបន្តឹងទាំងអស់នៅលើស្ពាន Spokane St Swing (ដែលគេស្គាល់ថាជាស្ពានទាប West Seattle) នឹងបញ្ចប់នៅថ្ងៃតែមួយ។
រូបថត និងវីដេអូមាននៅលើ YouTube Flickr និង ប្លុករបស់ SDOT។
អភិបាលក្រុង Seattle លោក Bruce Harrell បាននិយាយថា “វាគឺជាការធូរស្បើយមួយ ដែលនៅជិតដល់ទីបញ្ចប់នៃបញ្ហាដ៏លំបាកដោយសារការបិទស្ពាននេះ”។ “យើងទទួលស្គាល់ថាការបិទស្ពាននេះបានផ្ដល់នូវការឈឺចាប់ប៉ុណ្ណាដល់ប្រជាជន អាជីវកម្ម និងសហគមន៍ជាច្រើន។” សុវត្ថិភាពរបស់ពួកគេគឺជាស្នូលនៃកិច្ចខិតខំប្រឹងប្រែងជួសជុលនេះតាំងពីដំបូងមក។ នៅពេលដែលយើងបើកស្ពានឡើងវិញ ហើយនិងតភ្ជាប់ការធ្វើដំណើរទៅទីក្រុងរបស់យើងឡើងវិញ យើងបង្រួបបង្រួមសហគមន៍របស់យើងដោយមានទំនុកចិត្តថា ស្ពាននេះកាន់តែរឹងមាំ និងមានសុវត្ថិភាពជាងមុនសម្រាប់មនុស្សគ្រប់គ្នា”។
ស្ពាន West Seattle Bridge បានបិទនៅខែមីនាឆ្នាំ 2020 នៅពេលដែលអ្នកត្រួតពិនិត្យស្ពានបានរកឃើញស្នាមប្រេះកាន់តែរីកធំទៅៗយ៉ាងលឿនលើរចនាសម្ព័ន្ធស្ពានដែលមានអាយុ 40 ឆ្នាំ។ ក្រសួង SDOT បានបញ្ចប់ការជួសជុលបន្ទាន់ក្នុងឆ្នាំ 2020 ដើម្បីការពារការស្នាមប្រេះស្រាំបន្ថែមទៀត និងរក្សាស្ពានឱ្យនៅដ៏ដែល។ នៅឆ្នាំ 2021 និង 2022 SDOT បានធ្វើការដាក់គម្រោង និងសាងសង់សំណុំចុងក្រោយនៃការជួសជុលដ៏រឹងមាំបន្ថែមទៀត ដើម្បីពង្រឹងស្ពានដើម្បីទប់ទល់នឹងទម្ងន់ និងភាពតានតឹងនៃចរាចរណ៍ប្រចាំថ្ងៃប្រកបដោយសុវត្ថិភាព។
Heather Marx បាននិយាយថា “កិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យនេះបានជួសជុលស្នាមប្រេះ និងធ្វើឱ្យស្ពានកាន់តែរឹងមាំ និងមានសុវត្ថិភាពជាងមុន”។ “SDOT មានទំនុកចិត្តថា ស្ពាននេះនឹងមានសភាពរឹងមាំរាប់ទសវត្សរ៍ទៅខាងមុខទៀត ដោយសបំពេញតាមអនាគត់ស្ពានដែលត្រូវបានគ្រោងទុក។ យើងកោតសរសើរចំពោះភាពអត់ធន់របស់សហគមន៍ នៅពេលដែលយើងរុករកភាពមិនប្រាកដប្រជានៃគម្រោងដ៏លំបាកនេះ។”
សុវត្ថិភាពគឺជាអាទិភាពទីមួយលើរាល់គម្រោងរបស់ក្រសួង SDOT។ បន្ថែមពីលើការជួសជុលស្ពាន ក្រសួង SDOT បានដំឡើងប្រព័ន្ធត្រួតពិនិត្យឆ្លាតវៃនៅខាងក្នុងស្ពាន ដែលបង្កើតឡើងដោយមានឧបករណ៍ស្ទង់ចាប់ចលនា កាមេរ៉ា និងឧបករណ៍ផ្សេងៗរាប់រយទៀត។ ប្រព័ន្ធនេះអាចរកឃើញចលនាស្រាលៗ ឬស្នាមប្រេះចាស់ដែលរីកកាន់តែធំ។ ប្រព័ន្ធតាមដានមើលស្ពាន២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្ដាហ៌ 24/7 និងផ្តល់នូវព័ត៌មានលម្អិត និងរាការណ៍តាមពេលវេលាជាក់ស្តែងដល់បុគ្គលិកដែលត្រួតពិនិត្យការអនុវត្តនៃការជួសជុលស្ពាន។ កម្មវិធីត្រួតពិនិត្យអចិន្ត្រៃយ៍នឹងត្រូវបានសាងសង់នៅខាងក្នុងស្ពានដើម្បីឱ្យអ្នកត្រួតពិនិត្យអាចពិនិត្យមើលសមាសធាតុរចនាសម្ព័ន្ធរបស់ស្ពានឱ្យបានទៀងទាត់ក្នុងឆ្នាំខាងមុខ។
ផ្នែកសំខាន់បំផុតនៃកិច្ចខិតខំប្រឹងប្រែងជួសជុលគឺការបញ្ចប់ការងារលើប្រព័ន្ធរឹតបន្តឹងសរសរដែកថ្មីខាងក្នុងស្ពាន។ ក្រសួង SDOT បានបន្ថែមខ្សែដែកថ្មីប្រហែល 10 ម៉ាយក្នុងដំណាក់កាលដំបូងនៃការជួសជុលបន្ទាន់ និងខ្សែដែកជិត 50 ម៉ាយទៀតក្នុងដំណាក់កាលចុងក្រោយ។ ខ្សែនីមួយៗត្រូវបានដោតភ្ជាប់ និងទ្រដោយប្លុកបេតុងពិសេសដែលចងនៅខាងក្នុងស្ពាន ហើយអាចផ្ទុកទម្ងន់បានជាង 20 លានផោន។
ប្រព័ន្ធរឹតបន្តឹងសរសរដែកនេះបង្កើតជាឆ្អឹងខ្នងនៃស្ពាន ទាញចូលគ្នា និងពង្រឹងរចនាសម្ព័ន្ធបេតុងធំៗនៅជុំវិញវា។ ប្រព័ន្ធថ្មីនេះលាតសន្ធឹងតាមបណ្ដោយស្ពានទាំងបីលាតត្រដាងនៅលើផ្លូវទឹកស្ទឹង Duwamish Waterway រួមទាំងទីតាំងដែលមានប្រព័ន្ធរឹតបន្តឹងសរសរដែកដែលបានសាងសង់ក្នុងទសវត្សរ៍ឆ្នាំ 1980 ដែលមិនទាន់បានលាតទៅដល់។
ប្រព័ន្ធរឹតបន្តឹងសរសរដែកថ្មីនេះដំណើរការស្របគ្នាជាមួយនឹងការជួសជុលផ្សេងទៀតទៅលើស្ពាន រួមទាំងបណ្តាញដ៏ធំទូលាយនៃបន្ទះសរសៃកាបូនដែលបានរុំពង្រឹងខាងក្នុង និងខាងក្រៅជញ្ជាំងស្ពានដូចជាស៊ីម៉ងរុំនៅលើឆ្អឹងស្ពានដែលបានបាក់បែក។ ក្រុមនាវិកក៏បាន ចាក់ជាតិថ្នាំ epoxy យ៉ាងច្រើនចូលទៅក្នុងស្នាមប្រេះបន្ថែមទៀត ដើម្បីការពារភាពទ្រុឌទ្រោមឬច្រេះនិងបិទបេតុងដែលប្រេះ។ ប្រព័ន្ធជួសជុលទាំងនេះបានរៀបចំស្ពានដើម្បីទ្រទ្រង់ចរាចរណ៍ ការប្រែប្រួលសីតុណ្ហភាព និងអាកាសធាតុរដូវក្តៅនិងរដូវរងាខ្លាំងជាច្រើនទសវត្សរ៍។
មុនពេលស្ពាននេះបើកដំណើរការ ក្រសួង SDOT នឹងធ្វើការសាកល្បងជាច្រើន ដើម្បីបញ្ជាក់ថាស្ពាននេះមានរចនាសម្ព័ន្ធល្អប្រសើរ និងរួចរាល់សម្រាប់សាធារណជន។ ការធ្វើតេស្តនេះរួមបញ្ចូលទាំងការបើកបរឧបករណ៍ម៉ាស៊ីនធ្ងន់ៗនៅលើស្ពាន ដើម្បីក្លែងធ្វើជាចរាចរណ៍ និងអនុញ្ញាតឱ្យវិស្វករត្រួតពិនិត្យប្រសិទ្ធិភាពរបស់រចនាសម្ព័ន្ធក្នុងពេលវេលាជាក់ស្តែង និងបញ្ជាក់ថាការជួសជុលកំពុងដំណើរការដូចការរំពឹងទុក។
ការងារដែលនៅសេសសល់ផ្សេងទៀតដែលត្រូវបញ្ចប់មុនពេលស្ពានបើករួមមាន៖
- បញ្ចប់ការចាក់ជាតិថ្នាំ epoxy ចុងក្រោយ និងការរុំជាតិសរសៃកាបូន
- បញ្ចប់ពេលវេលាដែលត្រូវរុំជាតិសរសៃ-កាបូន
- ដកមូលដ្ឋានការងារចេញ
- ធ្វើតេស្តមើលទម្ងន់និងពិនិត្យមើលការជួសជុល
- ដំឡើងមូលដ្ឋានត្រួតពិនិត្យអចិន្ត្រៃយ៍នៅខាងក្នុងរចនាសម្ព័ន្ធស្ពាន
- ជួសជុលផ្លូវនៅលើស្ពាន
- រុះរើសម្ភារៈសំណង់ និងរៀបចំស្ពានអោយបានរួចរាល់ជាស្រេចសម្រាប់សាធារណជន
ខណៈពេលដែល ការងារបានដំណើរការយ៉ាងរលូនពេញមួយរដូវក្តៅ ការជួសជុល និងការធ្វើតេស្តដែលនៅសេះសល់ទាំងប៉ុន្មាននឹងយកមកបញ្ចប់លើគម្រោងដែលពិបាកធ្វើនិងមានភាពស្មុគស្មាញ។ ក្រសួង SDOT ប្តេជ្ញាផ្តល់ពត៌មានថ្មីៗអំពីការសាងសង់ដែលកំពុងតែដំណើរការ ហើយនឹងជូនដំណឹងដល់សាធារណជន ប្រសិនបើមានបញ្ហាប្រឈមណាមួយកើតឡើងដែលមិនបានមើលឃើញទុកជាមុននៅខាងក្រៅការគ្រប់គ្រងរបស់ពួកគេ ដែលនឹងប៉ះពាល់ដល់កាលបរិច្ឆេទបើកស្ពានអោយដំណើរការឡើងវិញ។
ពេញមួយដំណើរការជួសជុល ក្រសួង SDOT បានដាក់សហគមន៍ South Park, Georgetown និង West Seattle ថាជាទីកន្លែងដ៏សំខាន់បំផុតក្នុងការធ្វើផែនការ និងការផ្សព្វផ្សាយរបស់ខ្លួន។ បន្ថែមពីលើការជួសជុលស្ពាន ក្រសួង SDOT បានវិនិយោគប្រហែល 50 លានដុល្លារទៅក្នុងគម្រោងដើម្បីកាត់តបន្ថយចរាចរណ៍ និងធ្វើឱ្យផ្លូវនៅតាមតំបន់មានសុវត្ថិភាពជាងមុននៅក្នុងតំបន់ដែលមានចរាចរណ៍វាងពីស្ពានឆ្លងកាត់តាមសហគមន៍ និងតំបន់ពាណិជ្ជកម្មដូចជា Highland Park និង Duwamish Valley។
តើប្រជាជនបាននិយាយអ្វីខ្លះ៖
“ចាប់តាំងពីស្ពានត្រូវបានបិទមក ទីក្រុង West Seattle, South Park និង Georgetown ទាំងអស់តែងតែគិតអំពីការបើកស្ពានឡើងវិញរហូត” ពោល Lisa Herbold សមាជិកក្រុមប្រឹក្សាក្រុង Seattle។ “ថ្ងៃនេះខ្ញុំដកដង្ហើមបានធូរ ពីព្រោះស្ពាននេះនៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះនឹងត្រូវបានបើកឡើងវិញដើម្បីអោយពួកយើងធ្វើដំណើរភ្ជាប់ជាមួយទីក្រុង Seattle ទាំងមូល”។
លោក Alex Pedersen សមាជិកក្រុមប្រឹក្សាទីក្រុង Seattle បាននិយាយថា “ខ្ញុំចែករំលែកធូរដើមទ្រូងដែលបានដឹងថា West Seattle និងតំបន់ជុំវិញទីបំផុតយើងមានកាលបរិច្ឆេទជាក់លាក់បើកស្ពានដ៏សំខាន់នេះអោយដំណើរការឡើងវិញ”។ “ខណៈពេលដែលខ្ញុំទន្ទឹងរង់ចាំការបើកស្ពាននេះអោយដំណើរការឡើងវិញ ក្រោយពីការជួសជុលជាងពីរឆ្នាំ ការបិទស្ពាននេះគឺជាបញ្ហាដ៏ធំមួយដែលនឹងបន្តរំលឹកដាស់តឿន ដើម្បីផ្តល់អាទិភាពនិងវិនិយោគឡើងវិញលើស្ពានចាស់ៗរបស់យើងទាំងអស់”។ នៅក្នុងទីក្រុងដែលកំពុងតែរីកចម្រើនដែលរចនាដោយផ្លូវទឹកនិងជ្រោះ យើងត្រូវតែផ្តល់អាទិភាពដល់ការជួសជុលស្ពានជាច្រើនកៅក្នុងទីក្រុង Seattle យ៉ាងសកម្ម ដែលប្រជាជននិងសេដ្ឋកិច្ចរបស់យើងទីពឹងលើវា”។
Paulina Lopez សហប្រធានក្រុម Task Force មានប្រសាសន៍ថា “ក្នុងនាមក្រុមការងារសហគមន៍ ខ្ញុំចង់ចែករំលែកការកោតសរសើររបស់យើងចំពោះតម្លាភាពរបស់ទីក្រុងតាមរយៈដំណើរការនេះ”។ “បន្ថែមពីលើការជួសជុលស្ពាន យើងបានឃើញការងារសុវត្ថិភាពកម្រិតសង្កាត់ និងការគាំទ្រជាបន្តបន្ទាប់ពីសាលាក្រុងដល់សមាជិកសហគមន៍ និងអាជីវកម្មខ្នាតតូចរបស់យើងក្នុងរយៈពេលពីរឆ្នាំកន្លះមកនេះ។ យើងពិតជារំភើបចិត្តណាស់ដែលនៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះដែលស្ពាននេះនឹងបើកឡើងវិញ”។
“ដូចជាអ្នករស់នៅ West Seattle ផ្សេងទៀតដែរ ខ្ញុំក៏អន្ទះអន្ទែងចង់ដំណើរភ្ជាប់ទៅទីក្រុងទាំងអស់វិញ។ ”អតីតអភិបាលក្រុង Seattle និងជាសហប្រធានក្រុមការងារលោក Greg Nickels បានមានប្រសាសថា យើងនឹងចំណេញពេលវេលាបានច្រើន ដើម្បីចំណាយជាមួយក្រុមគ្រួសារ មិត្តភក្តិ ការងារ និងខ្លួនឯងក្នុងការធ្វើអ្វីដែលយើងជ្រើសរើស។ “យើងអាចចាប់ផ្តើមរៀបចំផែនការនៃជីវិតរបស់យើងដោយដឹងថា ទីបំផុតស្ពាននឹងបើកឡើងវិញហើយនឹងមានសុវត្ថិភាព។“ សូមអរគុណអ្នកគ្រប់គ្នាដែលបានជួយធ្វើឱ្យថ្ងៃនេះអាចទៅរួច និងចំពោះការអត់ធ្មត់ដែលបានបង្ហាញដោយអ្នករងផលប៉ះពាល់ទាំងអស់ចាប់តាំងពីថ្ងៃទី 23 ខែមីនា ឆ្នាំ 2020! មក”