
សេចក្ដីសង្ខេប
- យើងបានបញ្ចប់ផែនការដឹកជញ្ជូនទីក្រុង ស៊ីអាថល (STP) បន្ទាប់ពីមានការចូលរួមជាសាធារណៈអស់រយៈពេលពីរឆ្នាំ ហើយបានចែករំលែកវាជាមួយក្រុមប្រឹក្សាក្រុងនៅថ្ងៃនេះ! អ្នកអាចស្វែងយល់អំពីផែនការនេះបានយ៉ាងឆាប់រហ័ស នៅទីនេះ ហើយមើលផែនការពេញលេញ នៅទីនេះ។
- នៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៣ យើងបានស្នើសុំមតិសាធារណៈលើសេចក្តីព្រាង STP ។ យើងបានទទួលយកមតិកែលម្អនេះហើយ យើងបានធ្វើការផ្លាស់ប្តូរសំខាន់ៗចំពោះផែនការដើម្បីឆ្លុះបញ្ចាំងអំពីផែនការ។
- ឥឡូវនេះក្រុមប្រឹក្សាក្រុងនឹងពិចារណាលើផែនការដែលបានណែនាំដោយអភិបាលក្រុង លោកHarrell ដើម្បីធ្វើការអនុម័ត។
- នៅពេលដែលត្រូវបានអនុម័ត ផែនការដឹកជញ្ជូនទីក្រុង ស៊ីអាថល នឹងក្លាយជាចក្ខុវិស័យរបស់ទីក្រុង ស៊ីអាថល សម្រាប់អនាគតនៃការដឹកជញ្ជូននៅក្នុងទីក្រុង។
- សំខាន់ យើងក៏សូមអរគុណដល់ដៃគូអង្គការដែលមានមូលដ្ឋានលើសហគមន៍របស់យើងសម្រាប់ការដឹកនាំ និងភាពជាដៃគូរបស់ពួកគេក្នុងការបង្កើតផែនការដឹកជញ្ជូនទីក្រុង ស៊ីអាថល។
- ដើម្បីបន្តទទួលព័ត៌មានអំពីផែនការដឹកជញ្ជូនទីក្រុង ស៊ីអាថល សូមចុះឈ្មោះសម្រាប់ការអាប់ដេតតាមអ៊ីមែលដោយចុចនៅទីនេះ ហើយជ្រើសរើសប្រអប់ដែលមានចំណងជើងថា “សំបុត្រព័ត៌មាន SDOT”។
បន្ទាប់ពីការចូលរួមជាសាធារណៈអស់ពេលពីរឆ្នាំ យើងបានបង្កើតផែនការដឹកជញ្ជូនទីក្រុង ស៊ីអាថល ដែលបានណែនាំ ហើយចែករំលែកវាជាមួយក្រុមប្រឹក្សាក្រុងនៅថ្ងៃនេះ។
សេចក្តីព្រាងរបស់ ផែនការដឹកជញ្ជូនទីក្រុង ស៊ីអាថល គឺជាចក្ខុវិស័យរយៈពេល ២០ ឆ្នាំទៅអនាគតទាក់ទងនិងថ្នល់ ចិញ្ចើមផ្លូវ និងទីសាធា រណៈរបស់ទីក្រុង ស៊ីអាថុល ដែលបានផ្ដល់មតិដោយមនុស្សរាប់ពាន់នាក់ដែល រស់នៅ ធ្វើការ និងដើរលេងកម្សាន្តនៅក្នុងទីក្រុងស៊ីអាថល។ ផែនការដឹកជញ្ជូនទីក្រុង ស៊ីអាថល បង្កើតចក្ខុវិស័យ គោលដៅ ការផ្លាស់ប្តូរសំខាន់ៗ និងការណែនាំសម្រាប់ប្រព័ន្ធដឹកជញ្ជូនដែលដំណើរការសម្រាប់ទីក្រុងរបស់យើងឥឡូវនេះ និងនាពេលអនាគត។ គម្រោងនេះនឹងជូនដំណឹង និងជួយរៀបចំអ្វីៗគ្រប់យ៉ាង ចាប់ពីការផ្តល់មូលនិធិដឹកជញ្ជូននាពេលអនាគតដល់គម្រោង និងកម្មវិធីនានា ដែលលើកកម្ពស់របៀបដែលយើងរីករាយនឹងកន្លែងសាធារណៈ និងធ្វើដំណើរឆ្លងកាត់ទីក្រុង។
ផែនការដឹកជញ្ជូនទីក្រុង ស៊ីអាថល ផ្តោតលើគោលដៅសំខាន់ៗចំនួនប្រាំមួយសម្រាប់ទីក្រុង ស៊ីអាថល៖
- សុវត្ថិភាព
- សមធម៌
- ស្ថេរភាព
- ចល័តភាពនិងភាពរឹងមាំនៃសេដ្ឋកិច្ច
- ជីវភាព
- ការថែទាំ និងទំនើបកម្ម
នៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៣ យើងបានស្នើសុំមតិសាធារណៈលើសេចក្តីព្រាងផែនការដឹកជញ្ជូនទីក្រុង ស៊ីអាថល។
នេះរួមបញ្ចូលទាំងការចូលរួមតាមអ៊ីនធឺណិតទូទាំងទីក្រុង ការចូលរួមព្រឹត្តិការណ៍ដោយផ្ទាល់ និងធ្វើការជាមួយ នាយកដ្ឋានទំនាក់ទំនងសហគមន៍របស់អ្នកជិតខាង ដើម្បីធ្វើការផ្សព្វផ្សាយផ្តោតលើសហគមន៍ដូចខាងក្រោម៖ BIPOC (ជនជាតិស្បែកខ្មៅ ជនជាតិដើមភាគតិច និងប្រជាជនដែលមិនមិនស្បែកសផ្សេងទៀត) ដែលមានប្រាក់ចំណូលទាប ជនអន្តោប្រវេសន៍ និងជនភៀសខ្លួន មនុស្សវ័យចំណាស់ ស្ត្រី អ្នកដែលជួបប្រទះភាពគ្មានផ្ទះសម្បែង ឬអសន្តិសុខលំនៅដ្ឋាន និងជនពិការ។
ដំណើរការរដ្ឋាភិបាលជាច្រើនកើតឡើងនៅក្នុងកិច្ចប្រជុំរួមតុ មិនថាដោយផ្ទាល់ ឬតាមអ៊ីនធឺណិតទេ។ ការបង្កើត STP មានភាពខុសប្លែកគ្នា ពីព្រោះបុគ្គលិករបស់យើងបានតាំងចិត្តនាំយកការប្រជុំទៅមនុស្សដែលមិនដឹងថាមានឱកាសចូលរួម។ ដោយប្រើវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតពីក្របខ័ណ្ឌសមធម៌ដឹកជញ្ជូនរបស់យើង យើងបានធ្វើការសន្ទនានៅក្នុងទីតាំង និងភាសាជាច្រើនជាមួយនឹងក្រុមចម្រុះនៃអ្នកស្រុក សមាជិកសហគមន៍ និងអាជីវកម្មដែលពីមុនមិនបានចូលរួមក្នុងដំណើរការបែបនេះ។ យើងមានកិត្តិយសក្នុងការជួបជាមួយសមាជិកសហគមន៍ទូទាំងគ្រប់អត្តសញ្ញាណសង្គម ភាសា និងបទពិសោធន៍វប្បធម៌។ យើងបានរៀបចំក្រុមពិគ្រោះមតិយោបល់ជាមួយសហគមន៍ជនជាតិដើមភាគតិច និងជនអន្តោប្រវេសន៍ក្នុងទីក្រុងរបស់យើង ប្រធានបទដែលរួមមានការលើកតម្កើងប្រព័ន្ធប្រស្រ័យទាក់ទងរបស់ទីក្រុង ការកែលម្អសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរដែលងាយរងគ្រោះបំផុតរបស់យើង និងកែលម្អការសម្រេចចិត្តរៀបចំផែនការដឹកជញ្ជូនពីមុនមកដែលធ្វើអោយមានការបែកបាក់នៅក្នុងសហគមន៍ ជាជាងបង្រួបបង្រួមគ្នា។ – នាយក SDOT លោក Greg Spotts
យើងសូមអរគុណចំពោះអ្នកដែលបានជួយយើងរៀបចំផែនការដោយផ្តល់នូវមតិយោបល់ជាង ១,៣០០ លើផែនការ និងជាង ១,០០០ មតិយោបល់លើគម្រោង និងកម្មវិធីផ្សេងៗទៀត។
នេះគឺជាអ្វីខ្លះៗដែលយើងបានឮ៖
- STP គួរតែមានភាពមោះមុត និងងាយស្រួលក្នុងការអនុវត្ត។
- សុវត្ថិភាពគួរតែជាចំណុចចម្បងរបស់យើង និងជាអ្វីដែលយើងផ្តល់អាទិភាព។
- តោះយើងនាំគ្នាធ្វើការផ្ដោតទៅលើការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។
- យើងចង់ធ្វើឱ្យប្រាកដថា ផ្លូវធ្វើដំណើរហើយនិងទីសាធារណៈរបស់យើង គាំទ្រដល់សេដ្ឋកិច្ចក្នុងតំបន់ដ៏រឹងមាំរបស់យើង។
- យើងត្រូវពិចារណាលើកត្តាទាំងអស់ និងការដោះដូរដំណោះស្រាយដែលពាក់ព័ន្ធទៅនឹងការសម្រេចចិត្តពីរបៀបដែលយើងប្រើប្រាស់ផ្លូវធ្វើដំណើររបស់យើង។
- តោះយើងនាំគ្នាអនុវត្តអោយបានជាក់លាក់ និងកំណត់យ៉ាងច្បាស់លាស់អំពីរបៀបដែលយើងវាស់ស្ទង់វឌ្ឍនភាព។
- យើងត្រូវផ្តល់ឱ្យអ្នកនូវឱកាសបន្ថែមទៀតដើម្បីចូលរួម និងបញ្ចេញសំឡេងរបស់អ្នក។
- អ្នកចង់ឱ្យយើងខ្ញុំធ្វើការផ្លាស់ប្តូរផ្សេងៗទៀតយ៉ាងឆាប់រហ័ស ដើម្បីកែលម្អប្រព័ន្ធដឹកជញ្ជូនរបស់យើង ខណៈពេលដែលយើងនៅបន្តរក្សាអ្វីដែលយើងមានរួចជាស្រេចអោយនៅដ៏ដែល។
សំខាន់ យើងក៏សូមអរគុណដល់ដៃគូអង្គការដែលមានមូលដ្ឋានលើសហគមន៍របស់យើងសម្រាប់ការដឹកនាំ និងភាពជាដៃគូរបស់ពួកគេក្នុងការបង្កើតផែនការដឹកជញ្ជូនទីក្រុង ស៊ីអាថល។
ខាងក្រោមនេះគឺជាបញ្ជីនៃអង្គការដែលមានមូលដ្ឋានលើសហគមន៍ក្នុងការងារនេះទាំងអស់៖
- សម្ព័ន្ធភាពការងារអាស៊ីប៉ាស៊ីហ្វិកអាមេរិក
- កិច្ចសហប្រតិបត្តិការតំបន់កណ្តាល
- សមាគមនិរន្តរភាពនៃតំបន់ Duwamish (DVSA)
- បណ្ណាល័យ Estelita
- សហគមន៍ខ្មែរនៃទីក្រុង ស៊ីអាថលតំបន់ឃីងខោនធី សហការជាមួយក្រុមហ៊ុន Noio Pathways & Kim Yu Consulting
- កេរ្តិ៍ដំណែលនៃសមភាពជាអ្នកដឹកនាំ និងការរៀបចំ (LELO)
- Smash the Box
យើងបានស្តាប់មតិកែលម្អរបស់សហគមន៍ និងបានធ្វើការផ្លាស់ប្តូរសំខាន់ៗមួយចំនួនចំពោះផែនការដឹកជញ្ជូនទីក្រុង ស៊ីអាថល។
នេះជាយុទ្ធសាស្ត្រគន្លឹះថ្មីដែលយើងបានបន្ថែម។
- សុវត្ថិភាព៖ យើងចង់ធ្វើឱ្យប្រាកដថា បណ្តាញដឹកជញ្ជូនរបស់យើងមានភាពធន់ និងត្រៀមខ្លួនសម្រាប់ភាពអាសន្ន។
- ការអនុវត្តដោយមិនមានការផាកពិន័យ៖ យើងកំពុងគាំទ្រការផ្លាស់ប្តូររបៀបដែលច្បាប់ចរាចរណ៍ត្រូវបានអនុវត្ត។ យើងមិនចង់ផ្តោតលើការដាក់ទណ្ឌកម្មទេ។ វាជួយធ្វើឱ្យផ្លូវរបស់យើងកាន់តែមានសុវត្ថិភាព ខណៈពេលដែលកាត់បន្ថយគ្រោះថ្នាក់ដល់សហគមន៍។
យើងបានពង្រីកគោលដៅរបស់យើងលើការចល័តដោយកត់សម្គាល់ពីសារៈសំខាន់នៃ ថាមពលសេដ្ឋកិច្ច ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃការដឺកជញ្ជូនមនុស្ស និងទំនិញទៅកាន់កន្លែងដែលពួកគេត្រូវទៅ។
យើងបានពង្រីកយុទ្ធសាស្ត្រអនុវត្តរបស់យើង ដើម្បីផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីរបៀបដែលយើងនឹងនាំយកចក្ខុវិស័យនាពេលអនាគតនេះអោយលេចឡើង។ យើងបានបន្ថែមសកម្មភាពជាក់ស្តែងជិត 30 ដែលហៅថា “សកម្មភាពអនុវត្ត” ដើម្បីជួយធ្វើឱ្យជំហានសំខាន់ៗកើតឡើង។ ផ្នែកនេះពន្យល់ពីរបៀបដែលយើងនឹងជ្រើសរើសគម្រោង និងកម្មវិធីដើម្បីដំណើរការ។ យើងចែករំលែកពីរបៀបដែលយើងនឹងរៀបចំកិច្ចការដោយផ្អែកលើធនធានដែលមាន និងកំណត់ពីមធ្យោបាយដែលយើងនឹងចំណាយទៅលើកិច្ចការ។ ជាចុងក្រោយ យើងរៀបរាប់អំពីរបៀបដែលយើងនឹងធ្វើការសម្រេចចិត្តសំខាន់ៗនាពេលអនាគត។
បន្ទាប់មក ក្រុមប្រឹក្សាក្រុងនឹងពិចារណាលើផែនការដើម្បីអនុម័ត។
យើងសង្ឃឹមថាអ្នកនឹងបន្តឮសំឡេងរបស់អ្នក និងអ្នកជិតខាងរបស់អ្នកឆ្លុះបញ្ចាំងនៅក្នុងផែនការនេះ។
អ្នកអាចទាក់ទងជាមួយក្រុមប្រឹក្សាក្រុង និងធ្វើឱ្យសំឡេងរបស់អ្នកបានឮអំពីផែនការដឹកជញ្ជូនទីក្រុង ស៊ីអាថល ដោយផ្ញើមតិយោបល់ជាសំណេរ ឬដោយការចូលរួមក្នុងរយៈពេលផ្តល់មតិជាសាធារណៈក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាក្រុងនៅថ្ងៃទី ៥ និង ១៩ ខែមីនាខាងមុខនេះ។ អ្នកក៏អាចផ្ញើអ៊ីមែលមកក្រុមប្រឹក្សាក្រុងដោយផ្ទាល់។ អ្នកអាចដឹងពីរបៀបចូលរួមការប្រជុំទាំងនេះ នៅពេលដែលរបៀបវារៈត្រូវបានបង្កើតឡើងនៅថ្ងៃទី ១ ខែមីនា នៅលើ គេហទំព័រនេះ។
នៅពេលដែលត្រូវបានអនុម័ត ផែនការដឹកជញ្ជូនទីក្រុង ស៊ីអាថល នឹងក្លាយជាចក្ខុវិស័យរបស់ទីក្រុង ស៊ីអាថល សម្រាប់អនាគតនៃការដឹកជញ្ជូននៅក្នុងទីក្រុង។
ផែនការអនុវត្តផែនការដឹកជញ្ជូនទីក្រុង ស៊ីអាថល ត្រូវបានស្នើឱ្យបង្កើត និងធ្វើបច្ចុប្បន្នភាពរៀងរាល់ 4 ឆ្នាំម្តង ដែលនឹងអនុញ្ញាតឱ្យយើងធ្វើការកែតម្រូវដើម្បីសម្របទៅនឹងការផ្លាស់ប្តូរលក្ខខណ្ឌហិរញ្ញវត្ថុ អាទិភាពសហគមន៍ និងបញ្ហាដែលកំពុងកើតឡើង។ ផែនការអនុវត្តផែនការដឹកជញ្ជូនទីក្រុង ស៊ីអាថល នឹងមានលក្ខណៈទូលំទូលាយ និងមានបំណងជំនួសផែនការអនុវត្ត ផ្លូវថ្មើរជើង ផ្លូវកង់ រថយន្ដក្រុង និងការដឹកជញ្ជូនដែលបានបង្កើតឡើងនាពេលកន្លងមក។
យើងក៏កំពុងធ្វើការអនុវត្តលើផែនការផ្តល់មូលនិធិសម្រាប់ការដឹកជញ្ជូនផងដែរ ដើម្បីសម្របទៅនឹងការផ្លាស់ប្តូរផ្នែកថវិកា។ ការផ្តល់មូលនិធិនឹងសម្រេចថាតើយើងអាចធ្វើឱ្យផែនការនេះកើតឡើងបានលឿនប៉ុណ្ណាក្នុងរយៈពេល ២០ ឆ្នាំខាងមុខនេះ។ ពន្ធដើម្បីជម្រុញស៊ីអាថល (Levy to Move Seattle) ដែលផ្ដល់ថវិការប្រហែល ៣០% នៃកិច្ចការរបស់យើងនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ។ ការបន្តពន្ធនេះ នឹងក្លាយជាជំហានដំបូងរបស់យើងក្នុងការធានាឱ្យមានការផ្តល់មូលនិធិ ដើម្បីបន្តការកែលម្អ និងថែរក្សាប្រព័ន្ធដឹកជញ្ជូនរបស់ទីក្រុង ស៊ីអាថល។ សូមរង់ចាំតាមដានបន្ថែមទៀតអំពីរឿងនេះនៅប៉ុន្មានខែខាងមុខនេះ!